» កម្ពុជា ដាក់ខេត្តបាត់ដំបងជាបេក្ខភាព "ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ"

ថ្ងៃ សៅរ៏ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៥៩ នាទី » ដោយៈ​ សុគន្ធ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ 
ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។


បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ ប្រភេទ ដែលរួមមាន ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature)។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។
លោក ថោង ខុន បានបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។


បើតាមក្រសួងទេសចរណ៍ នៅតំបន់អាស៊ានមានទីក្រុងចំនួន ៦ ក្នុងប្រទេសចំនួន ៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan), ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ 
លោករដ្ឋមន្រ្តីបានឲ្យដឹងនៅថ្ងៃទី២៦មិថុនានេះថា កម្ពុជាបានប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥នេះ តាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

ដំរីអាស៊ី ជិតផុតពូជនៅលើពិភពលោក តែមានវត្តមាន នៅកម្ពុជាពី ៤០០ ទៅ ៦០០ ក្បាល

ដំរីអាស៊ី ជិតផុតពូជនៅលើពិភពលោក តែមានវត្តមាន នៅកម្ពុជាពី ៤០០ ទៅ ៦០០ ក្បាល

ថ្ងៃ សុក្រ ទី ០២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:២៣ នាទី ,[ ៦ ខែ កន្លងទៅ ]

ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា... [អានបន្ថែម]

កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នានៅអង្គរផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍

កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នានៅអង្គរផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍

ថ្ងៃ ព្រហស្បត្តិ៏ ទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១០:៥១ នាទី ,[ ៦ ខែ កន្លងទៅ ]

តំណាងកម្ពុជាដែលចូលរួមព្រឹ្តត្តិការណ៍ជិះកង់នេះ មាន អាជ្ញាធរជាតិអប្សរា ដែលមានលោក ឡុង... [អានបន្ថែម]

កម្ពុជារកឃើញឈ្លូសយក្ស ក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

កម្ពុជារកឃើញឈ្លូសយក្ស ក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

ថ្ងៃ សុក្រ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៣:៥៧ នាទី ,[ ៧ ខែ កន្លងទៅ ]

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis)... [អានបន្ថែម]