» ក្រសួងបម្រុងថវិកា ១១០,០៦ លានដុល្លារដើម្បីជួយគំាទ្រកសិករដំាដំឡូងមី ផ្លែចន្ទី បន្លែនិងចិញ្ចឹមមាន់

ថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៣:៤៨ នាទី » ដោយៈ​ រិទ្ធី

ថវិកានេះ នឹងប្រើប្រាស់សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម។ គម្រោង ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មលើដំណាំនិងសត្វបួនមុខមាន ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក។


គម្រោងនេះបាននិងកំពុងគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការ សម្របសម្រួលអនុវត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយដែលការអនុវត្តគម្រោងនេះនឹងផ្ដល់ផលដល់សហគមន៍កសិកម្មចំនួនប្រមាណ ២៣០ ដែលមានគ្រួសារសរុបចំនួនប្រមាណ ២៧ ០០០ និង សហគ្រាសកសិកម្មចំនួនប្រមាណ ៥០ នៅក្នុងខេត្តគោលដៅគម្រោងចំនួន៦ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។


លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា គម្រោងនេះត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់   រយៈពេល ៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប ៖ ១១០,០៦ លានដុល្លារអាមេរិក បានពីកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៧០ លានដុល្លារ កម្ចីពីមូលនិធិអាស៊ាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (AIF) ចំនួន ៥លានដុល្លារ ជំនួយឥតសំណងពីមូនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន ៣ លានដុល្លារ ថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍន៍ (AFD) ចំនួន ២៥ លានដុល្លារ និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧,០៦ លានដុល្លារ។ 


លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គោលដៅគាំទ្រដល់ការអនុវត្តគោលនយបាយរបស់រាជរដ្ឋាភិបាល គម្រោងមានគោលបំណង សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់ សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម  លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង  ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ៕

» ដោយៈ​ រិទ្ធី

» អត្តបទដែលទាក់ទង៖

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ថ្ងៃ ព្រហស្បត្តិ៏ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១១:២៩ នាទី ,[ ៦ ខែ កន្លងទៅ ]

សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥... [អានបន្ថែម]

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានព័ត៌មានថាថៃលូចសម្លងរចនាប័ទ្មអង្គរ

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក...

ថ្ងៃ ពុធ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:១៤ នាទី ,[ ៦ ខែ កន្លងទៅ ]

ថ្ងៃទី៧ ខែកក្កដានេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO)... [អានបន្ថែម]

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

ថ្ងៃ ច័ន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:០៤ នាទី ,[ ៦ ខែ កន្លងទៅ ]

កាលពីសប្តាហ៍កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS... [អានបន្ថែម]