» កំពូលអ្នកជំនួញស្រ្តី១៥រូប ឈានទៅដណ្តើមតួនាទីប្រធាន CWEA

ថ្ងៃ អាទិត្យ ទី ២៨ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១៣:៤០ នាទី » ដោយៈ​ រិទ្ធី

សមាគមសហគ្រិនស្រ្តីកម្ពុជា ហៅកាត់ថា (CWEA) ដែលជាបណ្តុំអ្នកជំនួញស្រ្តីគ្រប់វិស័យ នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានដឹកនាំសមាគមអាណត្តី៤ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ដោយសារជំងឺកូវីដ១៩ ការបោះឆ្នោតនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ។


មានបេក្ខជនជាស្រ្តីចំនួន១៥រូបបានចុះ​ឈ្មោះបោះ​ឆ្នោតនេះ សុទ្ធសឹងជាប្រធានក្រុមហ៊ុន ថ្នាក់ដឹកនាំស្ថាប័ន ផ្សេងៗគ្នាស្ទើរគ្រប់វិស័យ ដូចជាវិស័យចំណីអាហារ ទេសចរណ៍ បច្ចេកវិទ្យា  វិជ្ជសាស្រ្ត សំណង់ ផលិតផលឧស្សាហកម្ម និងសេវាច្បាប់ជាដើម។ បេក្ខជនខ្លះគ្រប់គ្រោងក្រុមហ៊ុនលើសពីមួយ មានបទពោធិ៍ច្រើនឆ្នាំ និងទទួលបានការសិក្សាម​កពីបរទេសទៀតផង។


បង្កើតនៅឆ្នាំ២០១១ សមាគមសហគ្រិនស្រ្តីកម្ពុជា ជាបណ្តុំសំឡេងអ្នកវិនិយោគជាស្រ្តី។ គេឃើញនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បេក្ខជនទំាង១៥រូប ម្នាក់ៗបានអះអាងថានៅពេលខ្លួនជាប់ឆ្នោតនឹងខិតខំដឹកនាំស្ថាប័ននេះឲ្យឲ្យរីកចម្រើន ពិសេសការចូលរួមចំណែកលើកកម្ពស់គុណភាព សមត្ថភាពសហគ្រិនស្រ្តីឲ្យកាន់រីកចម្រើន មានគុណភាពនិងបរិមាណ ស្របតាមគោលដៅដែលបានលើកឡើងថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច សង្គមនោះ។ បច្ចុប្បសមាគមដឹកនាំដោយ លោកស្រី ទន្តបណ្ឌិត អេង លីគង់៕

» ដោយៈ​ រិទ្ធី