» ប៉ែន សុគង់៖ ក្រាញននៀលច្រើនឆ្នាំទើបបាន ចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ឆ្នាំនេះ

ថ្ងៃ សុក្រ ទី ០២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:២០ នាទី » ដោយៈ​ សុគន្ធ

កីឡាករជម្រើសជាតិអត្តពលកម្ម ប៉ែន សុគង់ បាន ប្តេជ្ញា ចិត្ត ខ្ពស់ ថា នឹង ប្រឹង ប្រែង ឲ្យ កម្លាំង កាយ ចិត្ត ដែល ខ្លួន មាន ដើម្បី បំ បែក កំ ណត់ ត្រា ថ្មី មួយ សម្រាប់ ខ្លួន ឯង នៅ ក្នុង ការ ប្រ កួត កី ឡា អូ ឡាំ ពិក នៅ ទី ក្រុង តូក្យូ ប្រ ទេស ជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែល គ្រោង ដំ ណើរ ការ ជា ផ្លូវ ការ ពី ថ្ងៃទី ២៣ ខែកក្កដា រហូត ដល់ ថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០២១។

កីឡាករ ប៉ែន សុគង់ លើកឡើងថា «នេះជាលើកដំបូងរបស់ខ្ញុំ ដែល នឹង ត្រូវ ចូល រួម ប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែល មាន រៀង រាល់ ៤ឆ្នាំ ម្តងនេះ ហើយក៏ជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុត ក្នុង ពិ ភព លោក ប៉ុន្តែ អ្វី ដែលសំ ខាន់ គឺ ខ្ញុំ មាន ការ តាំង ចិត្ត ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បច្ចេកទេសទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ ដើម្បីឲ្យស័ក្តិសមនឹងការផ្តល់ឱកាស ការលើកទឹកចិត្ត ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា»។

កីឡាករដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយហ្វឹកហាត់ក្នុង១ថ្ងៃរយៈពេលពី៤ ទៅ៥ម៉ោង និងហាត់៥ថ្ងៃកន្លះ ក្នុង១សប្តាហ៍ ដោយផ្តោតលើការហ្វឹកហាត់មូលដ្ឋានបច្ចេកទេសកម្លាំងកាយសម្បទា រត់ល្បឿនជាដើម។ ប៉ែន សុគង់ បន្ថែមទៀតថា «បើទោះបីជាលទ្ធផលនៅក្នុងការប្រកួតកម្រិតពិភពលោកនេះ ទទួលបានក្នុងកម្រិតណាក៏ដោយ ក៏ខ្ញុំនៅតែសម្រួចគោលគោលដៅដោយខិតខំបំបែកកំណត់ត្រា សិទ្ធផលខ្លួនឯងដែរ ហើយការខិតខំនេះ ក៏ដូចជាការត្រៀមលក្ខណៈត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងស៊ីហ្គេម នៅប្រទេសវៀណាម នាចុងឆ្នាំ២០២១ ជាពិសេសគឺគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែងការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ផងដែរ»។

កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ មានសិទ្ធផល ក្នុងពេលហ្វឹកហាត់សម្រេចបានក្នុងថិរវេលា ១០.៨៧វិនាទី។ កីឡាករអត្តពលកម្មរបស់កម្ពុជារូបនេះក៏ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី ដែរ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលលើកនេះលោកធ្វើបានល្អជាង ស៊ីហ្គេម ឆ្នាំ២០១៧ ដែលខ្លួនបានចូលរួមជាលើកដំបូង។

ជាកីឡាករ ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំរូបនេះបានចូលរួមហ្វឹកហាត់កីឡាអត្តពលកម្មដំបូងកាលពីឆ្នាំ២០១៤ ហើយបានជាប់ជាកីឡាករជម្រើសជាតិអត្តពលកម្មរបស់កម្ពុជា កាលពីឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន។ កីឡាករ ដែលមានការតស៊ូ ក្រាញននៀលនឹងការហ្វឹកហាត់ និងការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវរូបនេះ បានលើកឡើងថា អ្វីដែលខ្លួនកំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាបែបនេះ គឺអាស្រ័យដោយការ លើកទឹកចិត្ត ការផ្តល់កម្លាំងចិត្តគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្ម ក្នុងគោលដៅប្រកួតប្រជែងដើម្បីជាតិមាតុភូមិ ព្រមទាំងគោលដៅជីវិតរបស់ខ្លួនផងដែរ៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

ឆ្នាំនេះ សាលី អ៊ូមើត មានការប្រកួតក្នុង៣ទ្វីបផ្សេងគ្នា

ឆ្នាំនេះ សាលី អ៊ូមើត មានការប្រកួតក្នុង៣ទ្វីបផ្សេងគ្នា

ថ្ងៃ សុក្រ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៤:០២ នាទី ,[ ៧ ខែ កន្លងទៅ ]

កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត... [អានបន្ថែម]

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជឿថាសេដ្ឋកិច្ចកម្ពុជាកើនលើស៤% នៅឆ្នាំនេះ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជឿថាសេដ្ឋកិច្ចកម្ពុជាកើនលើស៤% នៅឆ្នាំនេះ

ថ្ងៃ សៅរ៏ ទី ២៩ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១៤:៣២ នាទី ,[ ៨ ខែ កន្លងទៅ ]

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់(IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ... [អានបន្ថែម]

អ្នកស្រុកត្រេកអរឆ្នាំនេះផ្លែព្រីងបានថ្លៃ

អ្នកស្រុកត្រេកអរឆ្នាំនេះផ្លែព្រីងបានថ្លៃ

ថ្ងៃ ព្រហស្បត្តិ៏ ទី ២៧ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១៥:៤៨ នាទី ,[ ៨ ខែ កន្លងទៅ ]

ព្រីងដែលជារុក្ខជាតិងាយដុះមិនបាច់ថែ... [អានបន្ថែម]