» លោកធន សារាយ ស្ថាបនិកអង្គការសិទ្ធិមនុស្សអាដហុក លាឈប់ពីតួនាទីក្រោយបំពេញការងារ៣០ឆ្នាំ

ថ្ងៃ ច័ន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៦:៥៧ នាទី » ដោយៈ​ រិទ្ធី

ស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលគេស្គាល់ថាអង្គការសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានលាឈប់ពីតួនាទីជាប្រធានសមាគម បន្ទាប់លោកបានបម្រើការងារអស់រយៈពេល ៣០ ឆ្នាំកន្លងមក។ លោក ធន សារាយ បានបង្កើតអង្គការសិទ្ធិមនុស្ស អាដហុក បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។


ពលរដ្ឋកម្ពុជា មជ្ឈដ្ឋានសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនបានទទួលស្គាល់ពីស្នាដៃដែលលោកបានខិតខំបំពេញនាពេលកន្លងមកនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស​នៅកម្ពុជាប្រមាណជា​៣០ឆ្នាំមកនេះ។ នៅក្នុងបេសកកម្ម ដែលមានការលំបាកនេះ លោក ធន សារាយ ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សរបស់ប្រទេសបារាំង ឆ្នាំ១១៣» ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សប្រចាំអាស៊ីលើកទី៣» នៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ១៩៩៨ ពានរង្វាន់ ដែលផ្តល់ដោយក្រុមអ្នកច្បាប់ទីក្រុងញូយ៉កសហរដ្ឋអាមេរិក ឆ្នាំ១៩៩៩ ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សសាធារណរដ្ឋបារាំង ដែលផ្តល់ដោយលោកនាយករដ្ឋមន្ត្រីបារាំង លីយ៉ូណែល ហ្សូសប៉័ង (Lionel Jospin) នៅទីក្រុងប៉ារីស ឆ្នាំ១៩៩៩ និងពានរង្វាន់ណូបែល «MARTIN ENNALS AWARD» សម្រាប់អ្នកការពារសិទ្ធិមនុស្ស ដែលផ្តល់ដោយអង្គការអន្តរជាតិធំៗចំនួន ១០ នៅទីក្រុងសឺណែវ (GENAVE) ប្រទេសស្វីស ឆ្នាំ២០១៧ ជាដើម។


នៅក្នុងលិខិតថ្លែងអំណរគុណ លោក ធន សារាយ របស់លោក នី សុខា ដែលជាប្រធានថ្មីសមាគមសិទ្ធិមនុស្សអាដហុក ពីលោកធន សារាយ លោក នី សុខា បានចាត់ទុកលោក ធន សារាយ ថាជាអ្នកដែលបានលះបង់ស្ទើតែពេញមួយជីវិតនូវកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី និងអ្វីៗជាច្រើនទៀត ក្នុងបុព្វហេតុលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ អាដហុក បានចាត់ទុក លោក ធន សារាយ គឺជាវីរជនការពារសិទ្ធិមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។


សមាគមសិទ្ធិមនុស្សអាដហុក ជាអង្គការដែលធ្វើការខាងសិទ្ធិមនុស្សកម្ពុជាដំបូងគេបង្អស់ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សមាគមមួយនេះ បានបង្កើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១។ ក្រោមការដឹកនាំរបស់លោក ធន សារាយ ពីដំបូងឡើយសមាគមបានសូមវត្តអារាមមួយកន្លែង នៅក្នុងរាជធានីភ្នំពេញធ្វើជាការិយាល័យធ្វើការរបស់ខ្លួន ។

លោក នី សុខា ដែលជាប្រធានថ្មី របស់សមាគមនេះ លើកឡើងថា វីរភាពរបស់លោក ធន សារាយ គឺជាគំរូ និងជាមេរៀនដ៏ល្អសម្រាប់បុគ្គលិកសមាគមអាដហុក មនុស្សទូទៅ និងជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ រៀនសូត្រ និងប្រតិបត្តិ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកសាងសង្គមជាតិ ឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។


លោក ធន សារាយ កំពុងរស់នៅប្រទេសកាណាដា ។ លោកបានបានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីខែឧសភា ឆ្នាំ២០១៦៕

» ដោយៈ​ រិទ្ធី

» អត្តបទដែលទាក់ទង៖

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ថ្ងៃ ព្រហស្បត្តិ៏ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១១:២៩ នាទី ,[ ៦ ខែ កន្លងទៅ ]

សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥... [អានបន្ថែម]

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានព័ត៌មានថាថៃលូចសម្លងរចនាប័ទ្មអង្គរ

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក...

ថ្ងៃ ពុធ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:១៤ នាទី ,[ ៦ ខែ កន្លងទៅ ]

ថ្ងៃទី៧ ខែកក្កដានេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO)... [អានបន្ថែម]

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

ថ្ងៃ ច័ន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:០៤ នាទី ,[ ៦ ខែ កន្លងទៅ ]

កាលពីសប្តាហ៍កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS... [អានបន្ថែម]