» Ibis rice អង្ករអភិរក្សត្រយងយក្ស

ថ្ងៃ សៅរ៏ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:៤៦ នាទី » ដោយៈ​ រិទ្ធី

ជាត្រយងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា។ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តនៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ។ 


សមាជិកសហគមន៍ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិននិងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។


បើតាមអង្គការ WCS ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន៕

» ដោយៈ​ រិទ្ធី