» ដំរីអាស៊ី ជិតផុតពូជនៅលើពិភពលោក តែមានវត្តមាន នៅកម្ពុជាពី ៤០០ ទៅ ៦០០ ក្បាល

ថ្ងៃ សុក្រ ទី ០២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:២៣ នាទី » ដោយៈ​ សុគន្ធ

ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមទិន្នន័យពីម៉ាស៊ីនថត ស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានា ដោយបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។

នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែល ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតហើយគេបានប្រទះឃើញឃើញមានកូនតូចៗជាច្រើនថែមទៀត តាមទិន្នន័យពីម៉ាស៊ីនថត ស្វ័យប្រវត្តិ នោះ។ 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថា វត្តមានកូនដំរីតូចៗដែលទើបនឹងកើត នៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថា នេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

ផ្ទះតាម៉ុក ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តកម្រមានអ្នករំលងពេលទៅអន្លង់វែង

ផ្ទះតាម៉ុក ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តកម្រមានអ្នករំលងពេលទៅអន្លង់វែង

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៦:១៩ នាទី ,[ ៧ ខែ កន្លងទៅ ]

អន្លង់វែង ខេត្តរមានជ័យ លើភ្នំដងរ៉ែក ជាទីតំាង ដែល ពួកខ្មែរក្រហម រស់នៅចុងក្រោយគេបង្អស់... [អានបន្ថែម]

គម្រោងទទួល ភ្ញៀវទេសចរ ចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំ២០២១ ដំណើរទៅមុខ

គម្រោងទទួល ភ្ញៀវទេសចរ ចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំ២០២១ ដំណើរទៅមុខ

ថ្ងៃ ពុធ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៧:២៣ នាទី ,[ ៧ ខែ កន្លងទៅ ]

ក្រុមការងារក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាបន្ត... [អានបន្ថែម]

អ្នកចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងម្នាក់ក្នុងមួយថ្ងៃមានត្រីលក់ចេញពី ១ទៅ ២តោន

អ្នកចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងម្នាក់ក្នុងមួយថ្ងៃមានត្រីលក់ចេញពី ១ទៅ ២តោន

ថ្ងៃ សៅរ៏ ទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៧:០៨ នាទី ,[ ៧ ខែ កន្លងទៅ ]

លោក សុខ ហៃ ជាអ្នកចិញ្ចឹមត្រី នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ... [អានបន្ថែម]