» WCS៖ ទទួលទានអណ្តើកមេគង្គ បំផ្លាញពូជសត្វជិតផុតពូជនិងប្រឈមជំងឺដល់សុខភាព

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៣:៥៦ នាទី » ដោយៈ​ សុគន្ធ

អណ្តើកស្រែមេគង្គមានលក្ខណៈសម្រាប់តំបន់ទន្លេមេគង្គ ហើយវាក៏ជាប្រភេទសត្វដែលទទួលបានការការពារផងដែរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែចំនួនជាង៥០%នៃសត្វអណ្តើកទាំងអស់ត្រូវបានដកដោយក្រុមWRRTនៅក្នុងឆ្នាំ២០២០ និង២០២១។ អង្គការអភិរក្សសត្វនិងបរិស្ថានអន្តរជាតិ នៅកម្ពុជា ឈ្មោះWCS បានលើកឡើងថា នៅប្រទេសកម្ពុជា ស៊ុតរបស់សត្វអណ្តើកស្រែមេគង្គកំពុងស្ថិតនៅក្នុងតម្រូវផ្នែកម្ហូបអាហារ និងមានតម្លៃថ្លៃ។


“ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេ? សត្វអណ្តើកមានទំនាក់ទំនងជាមួយនិងជម្ងឺហ្សូណូទិច ដូចជា កូវីដ-១៩ មានន័យថាការប៉ះពាល់ និងការបរិភោគសាច់អណ្តើកអាចបង្កជាគ្រោះថា្នក់សម្រាប់សុខភាពរបស់អ្នក។ នេះជាហេតុផល៣យ៉ាងដែលអ្នកមិនគួរបរិភោគសាច់អណ្តើក។”ជាការលើកឡើងរបស់WCS។
មិនតែប៉ុណ្ណោះការទទួលទានសាច់ព្រៃ រួមទំាងអណ្តើកមេគង្គនេះ ជាអំពើផ្ទុយទៅនិងច្បាប់របស់រដ្ឋបាលព្រៃឈើ។ WCSលើកឡើងថា នៅទូទាំងពិភពលោក សត្វអណ្តើកមានចំនួនតិចតួច ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាកំណើនរបស់សត្វអណ្តើកគឺជារឿងសំខាន់ដែលត្រូវទទួលបានការការពារដើម្បីធានាពីការរស់រានមានជីវិតរបស់ពួកគេ។
“ជាចុងក្រោយ យើងមានសារដ៏សំខាន់សម្រាប់ចែកជូនអ្នកទាំងអស់គ្នា៖ ប្រសិនបើលោកអ្នកប្រទះឃើញសត្វព្រៃត្រូវបានគេដាក់លក់ឬរក្សាទុកជាសត្វចិញ្ចឹមដោយរួមទាំងសត្វអណ្តើក សូមហៅទូរស័ព្ទទៅក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ តាមរយៈលេខប្រចាំការ ០១២ ៥០០ ០៩៤”នេះជាការទទួចរបស់អ្នកអភិរក្សឲ្យពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសសត្វព្រៃ៕

» ដោយៈ​ សុគន្ធ