» ហាត់ប្រាណជួយឲ្យឆាប់មានផ្ទៃពោះ

ថ្ងៃ សុក្រ ទី ១២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១៣:៥៥ នាទី » ដោយៈ​ ម៉ូលីនី

សម្រាប់អ្នកចង់បានបុត្រគួរមានទម្លាប់ហាត់ប្រាណ ហាត់ប្រាណឲ្យទៀងទាត់និងត្រឹមត្រូវ។ ការហាត់ប្រាណមិនត្រឹមជួយឲ្យរាងងាររបស់អ្នកមានសុខភាពល្អនោះ ប៉ុន្តែវាជួយអ្នកឲ្យឆាប់មានផ្ទៃពោះទៀត។ គ្រូពេទ្យឯកទេសបានពន្យល់ថា”ការហាត់ប្រាណ វាអាចធ្វើឲ្យអ្នកមានសុខភាពល្អ នៅពេលដែលអ្នកមានសុខភាល្អ រឹងមាំហើយនោះ អ្នកនឹងងាយមានផ្ទៃពោះ តាមការចង់បាន។ 
ប៉ុន្តែការហាត់ប្រាណមិនចេះតែធ្វើតាមចិត្តអ្នកនោះទេ។ នៅពេលមានការលើកឡើងថាការហាត់ជួយឲ្យឆាប់មានផ្ទៃពោះនោះ សំណូរបន្តទៀតប្រាកដណាស់ថា តើហាត់ប្រាណរបៀបណាទើបឆាប់មានផ្ទៃពោះនោះ។ គ្រូពេទ្យឆ្លើយថា អ្នកគួរតែទុកពេល៣០នាទីសម្រាប់ហាត់ប្រាណរាល់ថ្ងៃ ឬរៀងរាល់៤០នាទីក្នុងម៉ោងការងាររបស់អ្នក។ អ្នកអាចងើបឈរឡើងមកពត់ដៃ ពត់ជើង ដោយមិនត្រូវអង្គុយយូរធ្វើការឡើយ។

 
អ្នកឯកទេសបានណែនាំបន្តថា ក្រោយពេលដែលអ្នកចេញពីធ្វើការ អ្នកអាចដើរហាត់ប្រាណ ហែរទឹក ហាត់យូហ្គា ព្រោះសកម្មភាពទាំងនេះអាចជួយកាត់បន្ថយស្ថានភាពនៃការអង្គុយយូររបស់អ្នកនៅពេលធ្វើការ ដោយមិនប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកឡើយ វាក៏អាចជួយឲ្យអ្នកឆាប់មានផ្ទៃពោះដែរ៕

» ដោយៈ​ ម៉ូលីនី