» មជ្ឈមណ្ឌលបុប្ផាណាបញ្ជាក់ថាមានរក្សាទុកស្នាដៃលោកម៉ៅ អាយុទ្ឋ ទាំងវីដេអូ ល្ខោនវិទ្យុ និងសំណេរ

ថ្ងៃ សុក្រ ទី ១៦ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៣:៣៦ នាទី » ដោយៈ​ ម៉ូលីនី

មជ្ឈមណ្ឌលបុប្ផាណា របស់លោប៉ាន់ រិទ្ឋី ដែលជាកន្លែងមួយ អភិរក្សវិស័យសោតទស្សន៍នៅកម្ពុជា បានចូលរួមសោកស្តាយជាខ្លំាងចំពោះមរណភាពរបស់ លោកម៉ៅ អាយុទ្ឋ និងបានបញ្ជាក់ថា 
សព្វថ្ងៃនេះ បណ្ណសារដ៏កម្រៗ និងមានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកម៉ៅ អាយុទ្ធ ត្រូវបានអភិរក្សនៅក្នុង មជ្ឈមណ្ឌលបុប្ផាណា ។

អ្វីដែលជាសមិទ្ឋផលរបស់លោក ម៉ៅ អាយុទ្ឋ បាន បន្សល់ទុកហើយ និងដែលមាននៅបុប្ផាណា រួមមាន ដូចជា ខ្សែភាពយន្ដរឿងសម្ដីចុងក្រោយ រឿង ចិត្តចងចាំ រឿងអណ្ដាតដុះឆ្អឹង រឿង ជើងមេឃ ដាច់ស្រយាល ជាដើម។ ក្រៅពីនេះ នៅមានបណ្ណសារជារូបថត ព្រមទាំងល្ខោននិយាយ (ល្ខោនវិទ្យុ) ដែល លោកបានផលិតនៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីជំនាន់អ្នកស្រី ហួយ មាស អ្នកស្រី យក់ កែម លោក ម៉ៅ ប៊ុនថន លោក អ៊ុក យ៉ារ៉ាន លោក ញឹក សុខុម... ព្រមទាំងសុន្ទរកថា និងសៀវភៅអំពីខ្សែភាពយន្ដដែលលោក បានផលិត ក្នុងអតីតកាលកន្លងមកដែរ។

សម្រាប់មជ្ឈមណ្ឌលបុប្ផាណា លោកម៉ៅ អាយុទ្ធ ជាសមិទ្ធិករភាពយន្ដ និងជាថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ និងភាពប៉ិនប្រសប់។ ក្នុងមួយជីវិតនេះ លោកបានចំណាយពេលវេលាក្នុងការលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ជាតិយ៉ាងច្រើនរហូតមកដល់ជំនាន់នេះ។

លោក ម៉ៅ អាយុទ្ធ  រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមិទ្ឋករភាពយន្តជើងចាស់ល្បីល្បាញ មួយរូប បាន ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ ដោយជំងឺកូវីដ១៩។

សាធារណជន រហូតសម្តេចនាយករដ្ឋមន្រ្តី បានចូលរួមសោកស្តាយចំពោះមរណភាពរបស់លោក។ ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា កន្លែងដែលលោក ម៉ៅ អាយុទ្ឋបម្រើការងារសឹងមួយជីវិតលោកនោះ បានលើកឡើងថាមរណភាពលោក  ម៉ៅ អាយុទ្ធ ជាការបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ និង បុិនប្រសព្វ ដែល ក្នុង១ជីវិតរបស់ លោកបានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការ រីកចម្រើនដូចពេលបច្ចុប្បន្ន៕

» ដោយៈ​ ម៉ូលីនី

» អត្តបទដែលទាក់ទង៖

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ថ្ងៃ ព្រហស្បត្តិ៏ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១១:២៩ នាទី ,[ ៦ ខែ កន្លងទៅ ]

សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥... [អានបន្ថែម]

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានព័ត៌មានថាថៃលូចសម្លងរចនាប័ទ្មអង្គរ

ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក...

ថ្ងៃ ពុធ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:១៤ នាទី ,[ ៦ ខែ កន្លងទៅ ]

ថ្ងៃទី៧ ខែកក្កដានេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO)... [អានបន្ថែម]

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

ថ្ងៃ ច័ន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:០៤ នាទី ,[ ៦ ខែ កន្លងទៅ ]

កាលពីសប្តាហ៍កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS... [អានបន្ថែម]